ការប្រកាសព័ត៌មានដ៏សំខាន់របស់ mySamsung

កម្មវិធី Samsung Members ជាកម្មវិធីថ្មីជំនួសឲ្យ mySamsung។ ជាមួយ Samsung Members លោកអ្នកនឹងរីករាយនូវកម្មវិធីដ៏មានប្រយោជន៍ជាច្រើនដូចគ្នានឹង mySamsung ដែរ រួមជាមួយនឹងការបន្ថែមថ្មីៗជាច្រើនទៀតដែលនឹងធ្វើឲ្យទូរស័ព្ទ Galaxy របស់លោកអ្កកាន់តែអស្ចារ្យបំផុត។

សូមទាញយកនៅទីនេះ

សំណួរ? សូមស្វែងរកសំណួរចម្លើយរបស់យើងខាងក្រោមនេះ


អំពីការផ្លាស់ប្តូរ mySamsung

mySamsung មានផ្តល់ជូនតែនៅក្នុងអាស៊ីអាគ្នេយ៍ និងអូសេអានីតែប៉ុណ្ណោះ ខណៈដែល Samsung Members មាននៅក្នុងប្រទេសក្រៅពីទ្វីបអូសេអានី។ កម្មវិធីទាំងពីរនេះផ្តល់ជូនមុខងារ និង អត្ថប្រយោជន៍ដូចគ្នាទៅកាន់អ្នកប្រើប្រាស់។ ឥលូវ យើងបានពង្រីកកម្មវិធីទាំងពីរនេះដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានភាពស្មើគ្នា។

សម្រាប់ជម្រើសដ៏ប្រសើរ និងការទទួលយករង្វាន់របស់លោកអ្នក យើងសូមណែនាំឲ្យលោកអ្នកលុបចោលកម្មវិធី mySamsung ពីព្រោះកម្មវិធីនេះនឹងលែងមានទៀតហើយចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៨ នេះតទៅ។ លោកអ្នកគួរតែចាប់ផ្តើមប្រើកម្មវិធី Samsung Members ឥលូវនេះ ដើម្បីឲ្យទូរស័ព្ទរបស់លោកអ្នកទទួលបានកម្មវិធីថ្មីៗដែលលោកអ្នកពេញចិត្ត។

ប្រាកដណាស់ ទិន្នន័យអេឡិចត្រូនិចទាំងអស់ដែលបានចុះការធានាដោយជោគជ័យនៅលើ mySamsung ត្រូវបានទុកក្នុងម៉ាស៊ីនបម្រើសេវាអតិថិជនរបស់យើងដោយមានការធានា។ ទៅថ្ងៃមុខ ប្រសិនបើអ្នកចង់ចុះការធានាសម្រាប់ផលិតផល Samsung របស់លោកអ្នក លោកអ្នកអាចពិនិត្យមើលក្នុងគេហទំព័រ Samsung ក្នុងប្រទេសរបស់អ្នក ឬទាក់ទងមកផ្នែកបម្រើអតិថិជនរបស់យើង។

អំពី SAMSUNG MEMBERS

Samsung Members គឺជាកម្មវិធីកម្មសិទ្ធិផ្តាច់មុខតែមួយគត់សម្រាប់អ្នកប្រើប្រាស់ Samsung ដែលវាផ្លាស់ប្តូរទូរស័ព្ទទាំងអស់ឲ្យទៅជាពិភពផ្ទាល់ខ្លួនដ៏អស្ចារ្យហើយនឹងការថែរក្សាអតិថិជន។ លោកអ្នកនឹងទទួលបានជំនួយដោយផ្ទាល់ គន្លឹះ ការត្រួតពិនិត្យ និងចម្លើយជាច្រើនទៀតដែលនឹងធ្វើឲ្យទូរស័ព្ទ Galaxy របស់លោកអ្នកដំណើរការបានល្អ។

ទទួលបានចម្លើយដែលលោកអ្នកត្រូវការ
ផ្នែកសំណួរចម្លើយគឺមានគ្រប់ចម្លើយដែលលោកអ្នកត្រូវការ។ លោកអ្នកក៏អាចធ្វើការសាកសួរទៅកាន់អ្នកជំនាញផ្តល់យោបល់របស់ Samsung ដោយផ្ទាល់សម្រាប់ការឆ្លើយលំអិត។

ជួយថែរក្សាទូរស័ព្ទ Galaxy របស់លោកអ្នក
លោកអ្នកអាចធ្វើការឆែកត្រួតពិនិត្យបានយ៉ាងងាយដើម្បីឲ្យដឹងពីស្ថានភាពឧបករណ៍របស់លោកអ្នក។

ទទួលបានរង្វាន់
ទទួលបានអត្ថប្រយោជន៍ដូចជាការអញ្ជើញចូលរួមក្នុងកម្មវិធី ឬការបញ្ចុះតម្លៃចំពោះសេវាកម្មនានា។

ទទួលបានព័ត៌មានថ្មីៗ
ទទួលបានព័ត៌មានថ្មីៗនៅលើឧបករណ៍ Galaxy គន្លឹះសំខាន់ៗដែលធ្វើឲ្យកម្មវិធីរបស់ Galaxy ទទួលបានភាពល្បីល្បាញ រួមជាមួយនឹងការវិវឌ្ឍដែលធ្វើឲ្យ Galaxy ល្អខ្លាំងបែបនេះ។

គ្រប់គ្រងឧបករណ៍របស់លោកអ្នក
ចុះឈ្មោះឧបករណ៍ Samsung របស់លោកអ្នកដើម្បីទទួលបានគន្លឹះដ៏មានប្រយោជន៍ និង ដំណោះស្រាយផ្នែកបច្ចេកទេសដ៏រហ័ស។

ដូចគ្នា នឹង mySamsung ដែរ Samsung Members គឺជាកម្មវិធីដែលបង្កើតឡើងដើម្បីជួយលោកអ្នកឲ្យទទួលបានបទពិសោធន៍ល្អបំផុត។ លោកអ្នកនឹងរីករាយជាមួយនឹងការគាំទ្រដ៏អស្ចារ្យពី Samsung។ ទទួលបានគន្លឹះល្អៗផ្តាច់មុខ* រួមជាមួយនឹងអ្នកជំនាញបម្រើសេវាកម្មអតិថិជន ដោយគ្រាន់តែចុច ១ តឹក (ចុច 1 ប៉ក) ចំពោះការឆ្លើយឆ្លងបន្តផ្ទាល់* ការឆ្លងឆ្លើយតាមទូរស័ព្ទ និងអ្វីៗជាច្រើនទៀត*។

ទទួលបានចម្លើយដែលលោកអ្នកត្រូវការ
ផ្នែកសំណួរចម្លើយគឺមានគ្រប់ចម្លើយដែលលោកអ្នកត្រូវការ។ លោកអ្នកក៏អាចធ្វើការសាកសួរទៅកាន់អ្នកជំនាញផ្តល់យោបល់របស់ Samsung ដោយផ្ទាល់សម្រាប់ការឆ្លើយលំអិត។

ជួយថែរក្សា Galaxy របស់លោកអ្នក
លោកអ្នកអាចធ្វើការឆែកត្រួតពិនិត្យបានយ៉ាងងាយដើម្បីឲ្យដឹងពីស្ថានភាពឧបករណ៍របស់លោកអ្នក។

ទទួលបានរង្វាន់
ទទួលបានអត្ថប្រយោជន៍ដូចជាការអញ្ជើញចូលរួមក្នុងកម្មវិធី ឬក៏ការបញ្ចុះតម្លៃចំពោះ សេវាកម្មនានា។

ទទួលបានព័ត៌មានថ្មីៗ
ទទួលបានព័ត៌មានថ្មីៗនៅលើឧបករណ៍ Galaxy គន្លឹះសំខាន់ៗដែលធ្វើឲ្យកម្មវិធី Galaxy ទទួលបានភាពល្បីល្បាញ រួមជាមួយនឹងការវិវឌ្ឍដែលធ្វើឲ្យ Galaxy ល្អខ្លាំងបែបនេះ។

គ្រប់គ្រងឧបករណ៍របស់អ្នក
ចុះឈ្មោះឧបករណ៍ Samsung របស់អ្នកដើម្បីទទួលបានគន្លឹះដ៏មានប្រយោជន៍ និង ដំណោះស្រាយផ្នែកបច្ចេកទេសដ៏រហ័ស។

នៅពេលដែលលោកអ្នកក្លាយជាសមាជិក លោកអ្នកមានសមត្ថភាពក្នុងការទទួលយកភាពអស្ចារ្យនៃឧបករណ៍ Galaxy របស់អ្នក។

ប្រាកដជាមិនត្រូវចំណាយប្រាក់នោះទេ! វាគឺជាអំណរគុណរបស់យើងចំពោះលោកអ្នកដែលបានជ្រើសរើស Samsung Member។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលកម្មវិធី Samsung Members ត្រូវបានទាញយក និងប្រើប្រាស់ដោយមិនគិតថ្លៃ វាអាចនឹងមានការចំណាយថ្លៃសហការីផងដែរ នៅពេលទិញ ឬជាវតាមរយៈដៃគូនានាដែលណែនាំដោយពួកយើង។

កម្មវិធី Samsung Members អាចរកបាននៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក តាមរយៈការដំឡើងSoftware ថ្មីចុងក្រោយបំផុត។ ប្រសិនបើលោកអ្នករកមិនឃើញកម្មវិធីនេះក្នុងទូរស័ព្ទដៃទេ សូមចូលទៅទាញយកក្នុង Google Play Store ។ កម្មវិធី Samsung Members គឺមានតែនៅក្នុងឧបករណ៍ Galaxy មួយចំនួនប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។

អំពីកម្មវិធី mySamsung TREATS

ពិតណាស់! អ្វីដែលអ្នកត្រូវធ្វើ គឺទាញយកកម្មវិធី Samsung Member នៅទីនេះ

នៅពេលដែលអ្នកបើកកម្មវិធី Samsung Members សូមចូលទៅកាន់ផ្នែក ‘Benefits’ ហើយស្វែងរកពាក្យថា ‘On-the-spot coupons/vouchers’។ សូមចុចទៅលើពាក្យ ‘On-the-spot coupons/vouchers’ ហើយចាប់ផ្តើមទាញយកនៅលើកម្មវិធី Samsung Members តែម្តង។

អំពីគណនី Samsung

គណនី Samsung របស់លោកអ្នកគឺជាសេវាកម្មសមាជិករួមមួយដោយឥតគិតថ្លៃ ដែលអាចឲ្យលោកអ្នកប្រើប្រាស់សេវាកម្ម Samsung នៅលើទូរស័ព្ទដៃ ថេបប្លេត (Tablet) គេហទំព័រ ទូរទស្សន៍ និងឧបករណ៍ដទៃទៀត។ សូមរីករាយនឹងសេវាកម្មផ្សេងៗរបស់ Samsung តាមរយៈគណនី Samsung របស់លោកអ្នក ដោយមិនចាំបាច់ចូលទៅកាន់សេវាកម្មនីមួយៗដាច់ដោយឡែកពីគ្នានោះទេ។ នៅលើកម្មវិធី Samsung Members លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតនៅលើឧបករណ៍របស់លោកអ្នកជាមួយនឹងមាតិកាដែលយើងបានជ្រើសរើសសម្រាប់លោកអ្នក។
ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីការបង្កើតគណនី Samsung សូមចូលទៅកាន់ទីនេះ

ជំហានទី១៖ ចូលទៅកាន់ Settings ហើយជ្រើសយក Cloud and accounts ។
ជំហានទី២៖ ចុចទៅលើពាក្យ Accounts ហើយចុចទៅលើពាក្យ Add account ដើម្បីបន្តទៅមុខទៀត។
ជំហានទី៣៖ ចុចទៅលើពាក្យ Samsung account។
ជំហានទី៤៖ នៅទីនេះ លោកអ្នកនឹងឃើញសេវាកម្មទាំងអស់ដែលផ្តល់ដោយគណនី Samsung ។ ទាញចុះទៅខាងក្រោម ហើយចុចទៅលើពាក្យ Create Account ដើម្បីបន្ត។
ជំហានទី៥៖ សូមបំពេញទៅតាមការណែនាំនៅក្នុងផ្នែកនេះ។ នៅពេលដែលអ្នកបំពេញរួចហើយ សូមចុចទៅលើពាក្យ Next ដើម្បីបន្ត។
ជំហានទី៦៖ សូមអានផ្នែក Terms and Conditions ។ សូមជ្រើសរើសជម្រើសដែលអ្នកយល់ស្របនៅក្នុងតារាង ហើយចុចទៅលើពាក្យ Agree ដើម្បីបញ្ជាក់។
ជំហានទី៧៖ គណនី Samsung របស់អ្នកគឺអាចដំណើរការបានហើយឥលូវនេះ។ សូមចុចទៅលើពាក្យ Done ដើម្បីបញ្ចប់ដំណើរការ។

ចូលទៅកាន់ Settings នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក សូមរកមើលពាក្យថា ‘Cloud and accounts’ ហើយជ្រើសយកពាក្យ ‘Accounts’ និងជ្រើសយកពាក្យ ‘Samsung account’។ បន្ទាប់មករើសយកពាក្យ ‘My profile’ ហើយជ្រើសយកពាក្យ ‘Manage Samsung account’ និងចុចទៅលើពាក្យ ‘Forgotten your ID or password?’ ដើម្បីទាញយកទិន្នន័យរបស់អ្នក។ ជម្រើសមួយផ្សេងទៀត គឺលោកអ្នកក៏អាចសាកល្បងចូលទៅក្នុងគណនីរបស់លោកអ្នកតាមរយៈគេហទំព័រគណនី Samsung ផងដែរ។ សូមចុចទៅលើពាក្យ ‘Sign In’ នៅខាងលើផ្នែកខាងស្តាំបង្អស់ ហើយជ្រើសយកពាក្យ ‘Forgotten your ID or password?’។

សារនោះចង់បញ្ជាក់ឲ្យដឹងថា គណនី Samsung របស់លោកអ្នកកំពុងដំណើរការ ហើយលោកអ្នកកំពុងតែប្រើវានៅក្នុងឧបករណ៍របស់លោកអ្នក។

ដើម្បីឲ្យដឹងថាគណនី Samsung របស់លោកអ្នកកំពុងដំណើរការឬអត់ នៅលើឧបករណ៍របស់លោកអ្នក៖
សូមចូលទៅកាន់ ‘Settings’
រកមើលពាក្យ ‘Cloud and accounts’ ហើយចុចទៅលើវា
នៅក្រោមពាក្យ ‘Accounts’ សូមចុចទៅលើពាក្យ ‘Samsung account’
ពិនិត្យមើលថា តើលោកអ្នកបានបើកគណនី (Sign In) របស់លោកអ្នកហើយឬនៅ
ប្រសិនបើលោកអ្នកកំពុងតែបើកគណនី Samsung ហើយ ប៉ុន្តែនៅតែមានបញ្ហាក្នុងការចូលទៅកាន់កម្មវិធីនោះ លោកអ្នកនឹងត្រូវបង្កើតគណនី Samsung ថ្មីមួយទៀត។

*មុខងារ និងលក្ខណៈពិសេសរបស់កម្មវិធី Samsung Members គឺអាចខុសប្លែកគ្នាទៅតាមប្រទេស និងប្រភេទឧបករណ៍អេឡិចត្រូនិច។